Home / ដំណោះស្រាយ / ផលិតផល / សមាសធាតុនៃគ្រឿងបង្គុំដែក / ស្តង់ដារនៃប្រព័ន្ធគ្រឿងបង្គុំ /
គ្រោងដែកជម្រាលឯកទិស
ជម្រាលឯកទិស គឺជាអគារដែលមានជម្រាលតែមូយទិស។ ជម្រាលត្រូវបានភា្ជប់ពីជញ្ជាំងម្ខាងទៅជញ្ជាំងម្ខាងទៀត។
លក្ខណៈពិសេសនៃផលិតផល
- ដំណោះស្រាយសន្សំសំចៃ សម្រាប់ទទឹងអគារមិនលើសពី ១២ម
- ជួយសន្សំសំចៃដោយកាត់បន្ថយ ចំនួនប្រព័ន្ធបង្ហូរលូ និងគ្រឿងបង្គុំតុបតែងចុងដំបូល និងគែមជញ្ជាំង
- ធ្វើឲ្យរូបរាងអគារមានសណ្ឋានពិសេសពីអគារដ៏ទៃទៀតជាមួយនឹងការរចនាបែបជម្រាលឯកទិស
ជម្រាលឯកទិស ជាដំណោះស្រាយសន្សំសំចៃ សម្រាប់ទទឹងអគារមិនលើសពី ១២ម។ ល័ក្ខខណ្ឌអគារដែលគួរតែប្រើមានដូចជា
- នៅពេលដែលតម្រូវឲ្យមានប្រព័ន្ធបង្ហូរទឹករបស់អគារតែមួយ
- នៅពេលដែលត្រូវសាងសង់អគារថ្មីជាប់នឹងអគារចាស់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការសាងសង់
សម្រាប់អគារដែលមានប្រវែងទទឹងលើសពី ១២ម យើងណែនាំឲ្យអតិថិជនជ្រើសយករាងដំបូលដែលមានជម្រាលពីរទិស សម្រាប់កាត់បន្ថយលើការចំណាយ ក៏ដូចជាមានសោភ័ណភាពស័ក្តសមទៅនឹងទំហំរបស់អគារ។
ជម្រាលឯកទិស អាចជាគ្រោងអគារមាន រឺគ្មានសសរកណ្តាល។
អគារដែលមានជម្រាលឯកទិស ត្រូវបានប្រើប្រាស់ទៅលើមុខងារអគារជាច្រើនប្រភេទដែលមានដូចជា ផ្សារទំនើប, អគារការិយាល័យ, ឃ្លាំង រឺកន្លែងផលិតនាវា។
បន្ថែមពីលើការកាត់បន្ថយចំណាយ អតិជនខ្លះបានពេញចិត្តនិងជ្រើសយកនូវគ្រោងដំបូលជម្រាលឯកទិស ដោយសារតែគ្រោអគារមិនមានសណ្ឋានធំសម្បើមមកលើនេត្រាទស្សន៍។សម្រាប់គ្រោងអគារដែលមានជម្រាលឯកទិសខ្លះមិនត្រូវការជញ្ជាំងស័ង្កសីមកបិទបាំងបន្ថែម ដែលចំណុចនេះហើយអាចឲ្យអតិថិជន មិនចាំបាច់ចំណាយច្រើនទៅលើគ្រឿងតុបតែងលម្អផ្សេងទៀត។