Home / ដំណោះស្រាយ / ផលិតផល / សមាសធាតុនៃគ្រឿងបង្គុំដែក / ស្តង់ដារនៃប្រព័ន្ធគ្រឿងបង្គុំ /
គ្រោងដែកគ្មានសសរកណ្តាល
គ្រោងដែក គ្មានសសរកណ្តាលនេះ គឺរំលេចចេញនូវវិសាលភាពនៃលំហក្នុងអគារ ដោយមិនចាំបាច់កម្លាំងទ្រពីគ្រោងបង្គុំធម្មតាច្រើនឡើយ ធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួល និងមានសេរីភាពក្នុងការរៀបចំឥវ៉ាន់របស់ពួកគេ។
លក្ខណៈពិសេសនៃផលិតផល
- ផ្តល់លំហធំសម្រាប់ការធ្វើសកម្មភាពក្នុងអគារដោយគ្មានឧបសក្ត
- អាចប្រើបានសម្រាប់អគារដែលមានប្រវែងរហូតដល់ 180m (គ្រោងគ្មានសសរកណ្តាលរបស់ PEB)
- ជាជម្រើសដ៏ល្អសម្រាប់ឃ្លាំងក្រុមហ៊ុនដឹកជញ្ជូន ចំណតយន្តហោះ អគារពាណិជ្ជកម្ម រឺវិហារ-ល-។
- រចនាសម័ន្ធប្រើប្រាស់បានយូរអង្វែង។
រចនាសម្ព័ន្ធរងផ្សេងៗ គឺមាននៅតាមជញ្ជាំង រឺក៏អាចធំជាងទំហំធម្មតាប្រែប្រួលទៅតាមលក្ខខណ្ឌរបស់អគារដើម្បីទម្ងន់របស់គ្រោងដំបូល។ទំនាក់ទំនងរវាងគ្រោងដំបូលទាំងអស់ត្រូវបានផ្សារ និងតភ្ជាប់គ្នាដោយប្រុងប្រយ័ត្នបំផុត ចំណែកកម្លាំងទប់របស់គ្រោងទាំងអស់ត្រូវបានពឹងផ្អែក និងចែករំលែកទម្ងន់ស្មើៗគ្នា ដើម្បីជៀសវាងនូវការផ្ញើទម្ងន់ធ្ងន់ចំកណ្តាលតែមួយកន្លែង។យើងបានជ្រើសយកសម្ភារៈដែលមានទន្ងន់ស្រាល តែរឹងមាំដើម្បីបន្ថយបន្ទុកអគារនឹងអាចប្រើប្រាស់បានយូរផងដែរ។
កម្ពស់របស់កសសរត្រូវកំណត់ដោយការកំណត់ចង់បានរបស់អតិថិជន ដើម្បីគាត់ងាយស្រួលក្នុងការឥវ៉ាន់តូច រឺក៏ធំ។ប្រសិនបើលំហមិនគ្រប់គ្រាន់ នោះនឹងធ្វើឲ្យគាត់ពិបាកក្នុងកាតផ្ទុកទំនិញ រឺក៏ពិបាកក្នុងការបើកយានយន្តដើម្បីចូលយកឥវ៉ាន់ផងដែរ។យើងត្រូវវិភាគកម្ពស់អគារឲ្យសមស្របទៅតាមមុខងារអគារ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់។
មុខងារអគារដែលនិយមប្រើគ្រោងប្រភេទនេះភាគច្រើនគឺ
– គម្រោងឧស្សហកម្ម ឃ្លាំង
– សាលផលិតកម្ម
– ចំណតយន្តហោះ
– កន្លែងកម្សាន្ត, Showroom
– សាលកីឡា