Pebsteel គឺជាសហគ្រាសសាកលដែលមានឯកទេសក្នុងការផ្តល់នូវដំណោះស្រាយសម្រាប់វិស្វកម្មសំណង់អាគារដែក និងគ្រឿងបង្គុំដែក។

1994

ការបង្កើតឡើង

50+

ប្រទេសដែលយើងបានផ្តល់សេវកម្ម

12

ការិយាល័យលក់តាមតំបន់

100+

វិស្វករ ក្នុងក្រុមហ៊ុន

ម្ចាស់ភាគហ៊ុនជប៉ុន

OKAYA & CO., LTD.

NIPPON STEEL

ត្រូវបានបង្កើតឡើងនៅអឺរ៉ុបជាមួយម្ចាស់ភាគហ៊ុនជប៉ុន Pebsteel បានប្រតិបត្តិការការិយាល័យលក់ក្នុងតំបន់ចំនួន 12 និងមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសវៀតណាម។

សមាជិក ច្រើនជាង1,400​ របស់យើងចេញពីវិស្វករដែលមានចំនេះដឹង និងសមត្ថភាពយល់ពីអាជីវកម្មយ៉ាងស៊ីជម្រៅ និងតម្រូវការរបស់អតិថិជន។

តើយើងធ្វើអ្វី

ពួកយើងនៅ Pebsteel ប្តេជ្ញាផ្តល់ជូនអតិថិជនរបស់យើងនូវរាល់សេវាកម្មលំដាប់ពិភពលោក នៅគ្រប់ដំណាក់កាលនៃដំណើរការ។ ចាប់ផ្ដើមពីកាគណនា ទៅការផលិត និងតម្លើង និងការគាំទ្រការលក់ យើងនៅទីនោះសម្រាប់អ្នកគ្រប់ជំហាន។

ប្រព័ន្ធគ្រឿងបង្គុំអាគារ

យើងផ្ដល់ជូននូវដំណោះស្រាយវិស្វកម្មសំណង់អាគារដែក និង គ្រោងដែក

គម្រោង

យើងបម្រើអតិថិជនដោយមោទនភាពក្នុងឧស្សាហកម្មទាំងអស់លើគ្រប់គម្រោងនានា

ប្រវត្តិនៅក្នុងការបង្កើតឡើង

dark-slide-image

1994

ឆ្នាំ 1994 PEB Steel Buildings Co., Ltd. ត្រូវបានបង្កើតឡើងដំបូងនៅប្រទេសវៀតណាម

dark-slide-image

1999

ឆ្នាំ 1999 ការិយាល័យដំបូងគេនៅប្រទេសថៃបានបង្កើតឡើងបង្ហាញពីការពង្រីកទៅកាន់ឥណ្ឌូចិន

dark-slide-image

2004

ឆ្នាំ 2004​ រោងចក្រទំនើបដំបូងគេនៅប្រទេសវៀតណាម ជាមួយខ្សែសង្វាក់ផលិតកម្មផ្សារដោយស្វ័យប្រវត្តិចំនួន 2 ខ្សែ

dark-slide-image

2006

រោងចក្រទីពីររនៅវៀតណាម និងបណ្តាក់ទុនរួមគ្នានៅបង់ក្លាដែស

dark-slide-image

2007

2007 ការបណ្តាក់ទុនរួមគ្នារយៈពេលវែងលើកដំបូងនៅក្នុងប្រទេសឥណ្ឌា

dark-slide-image

2008

ឆ្នាំ 2008 ការិយាល័យតំណាង ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា

dark-slide-image

2009

ឆ្នាំ 2009 Nippon Steel និង Okaya & Co., Ltd. ក្លាយជាម្ចាស់ភាគហ៊ុននៅក្នុង Pebsteel រោងចក្រទីបីត្រូវបានសាងសង់

dark-slide-image

2010

ឆ្នាំ 2010 ការិយាល័យតំណាងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា

dark-slide-image

2011

ឆ្នាំ 2011 ការិយាល័យតំណាងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសហ្វីលីពីន

dark-slide-image

2011

ឆ្នាំ 2011 បញ្ចប់ការសារសង់រោងចក្រទី៤ នៅវៀតណាម

dark-slide-image

2012

ឆ្នាំ 2012 ការិយាល័យតំណាងត្រូវបានបង្កើតឡើងនៅប្រទេសឥណ្ឌូនេស៊ី

dark-slide-image

2014

ឆ្នាំ 2014 បញ្ចប់ការសារសង់រោងចក្រទី ៥ នៅវៀតណាម

dark-slide-image

2016

ឆ្នាំ 2016 រោងចក្រទីប្រាំមួយត្រូវបានសាងសង់

dark-slide-image

2017

ឆ្នាំ 2017 ផលិតកម្មបានពង្រីកទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាមួយនឹងការបើករោងចក្រថ្មី

dark-slide-image

2020

ឆ្នាំ 2020 ការបើកដំណើរការជាផ្លូវការនៃរចនាសម្ព័ន្ធគ្រោងដែកដើម្បីបង្កើនការផ្តល់ជូនរបស់យើងនៅក្នុងអាជីវកម្មសំណង់ដែក

dark-slide-image

2022

ឆ្នាំ 2022 លើកកម្ពស់អត្តសញ្ញាណម៉ាកយីហោសម្រាប់ការពង្រីកអាជីវកម្មទៅកាន់ទីផ្សារអន្តរជាតិ

ទស្សនវិស័យ

យើងផ្តល់ជូនម្ខាស់អាជីវកម្ម តាមរយៈការធ្វើអោយមានភាពប្រសើឡើងនៃវិសាលភាពវិស្វកម្ម

បេ​សកម្ម​របស់​យើង

យើងមានគោលបំណងដើម្បីក្លាយជាស្តង់ដារនៅក្នុងឧស្សាហកម្មសំណង់ដែក តាមរយៈដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សុវត្ថិភាព និងនិរន្តរភាព។

គុណតម្លៃរបស់យើង

ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព

  • បន្តការអភិវឌ្ឍន៏ប្រកបដោយភាពច្នៃប្រឌិតឥតឈប់ឈរ នៃប្រព័ន្ធគ្រឿងបង្គុំអាគាថ្មី បច្ចេកវិទ្យា សេវាកម្ម និងដំណើរការដែលស្របតាមតម្រូវការរបស់អតិថិជន
  • ការកាត់បន្ថយ និងកំណែប្រែរដំណោះស្រាយស្ថានភាពបច្ចុប្បន្ន ដើម្បីធានាបាននូវប្រសិទ្ធភាព និងអត្ថប្រយោជន៍អតិបរមាសម្រាប់អតិថិជនទាំងអស់

ការសហការរបស់ក្រុមការងារ

  • ក្រុមការងារដ៏មានជំនាញខ្ពស់របស់យើងផ្តល់ជូននូវបទពិសោធន៍ផ្ទាល់ខ្លួនជូនអតិថិជន
  • ម៉ាស៊ីនដែលមានគុណភាព កម្លាំងពលកម្មដែលមានបទពិសោធន៍របស់យើង បានបំបាត់ភាពតានតឹងរបស់អតិថិជន

ភាពជាដៃគូពាណិជ្ជកម្ម

  • យើងរក្សាការគាំទ្រអតិថិជននៅគ្រប់ដំណាក់កាលនៃដំណើរការ។ ការគាំទ្ររបស់យើងគ្មានដែនកំណត់។ យើងរក្សាភាពស្មោះត្រង់ជាអចិន្ត្រៃយ៍ចំពោះអតិថិជនរបស់យើង។
  • នៅ Pebsteel សុចរិតភាពគឺមានសារៈសំខាន់បំផុត។ យើងមានតម្លាភាព និងស្មោះត្រង់ ហើយផ្តល់ភាពជោគជ័យរបស់អតិថិជន ម្ចាស់ភាគហ៊ុន និងអ្នកពាក់ព័ន្ធទាំងអស់

ធនធានមនុស្សរបស់យើង

ទោះជាមានការរារាំងពីបញ្ហាប្រឈមជាសកល Pebsteel នៅតែបន្តពង្រីកខ្លួននៅទូទាំងអាស៊ីអាគ្នេយ៍ តាមរយះការដឹកនាំរបស់ Sami Kteily និង Adib Kouteili ។

ភាពគាំទ្រដ៏រឹងមាំនៃកិច្ចសហប្រតិបត្តការណ៏ និងសមភាព យើងមានមោទនភាពក្នុងការធ្វើការជាមួយដៃគូ និងបុគ្គលិកមកពីគ្រប់មជ្ឈដ្ឋាន។

ស្ថាបនិក

SAMI Kteily

ប្រធានប្រតិបត្តិ

Sami Kteily គឺជាមនុស្សដំបូងគេដែលស្វែងរកឱកាសដើម្បីនាំយកបច្ចេកវិទ្យាបដិវត្តន៍នៃPre-Engineer Building មកប្រទេសវៀតណាមក្នុងឆ្នាំ 1994 ។

ADIB Kouteili

សហស្ថាបនិក និងនាយកប្រតិបត្តិ

ជាមួយនឹងបទពិសោធន៍ជិត 40 ឆ្នាំក្នុងផ្នែកលក់ និងក្នុងឧស្សាហកម្មសំណង់ Adib Kouteili យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ទំនុកចិត្តរបស់អតិថិជនតាមរយៈការធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព ហើយប្រតិបត្តិការដោយជឿជាក់យ៉ាងមុតមាំថាគ្មានអ្វីដែលមិនអាចទៅរួចនោះទេ

Board of Management

ក្រុមការងារ​

នៅតាមគ្រាំទ្រ

ជាមួយនឹងរោងចក្រចំនួនប្រាំមួយនៅក្នុងប្រទេសវៀតណាម និងមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបង្កើនសមត្ថភាពផលិតសរុបដល់ 100,000+ MT/ឆ្នាំ Pebsteel រក្សាស្តុកដែកចំនួន 15,000MT ដែលត្រៀមរួចជាស្រេចក្នុងការអនុញ្ញាតឱ្យចាប់ផ្តើមគម្រោងណាមួយភ្លាមៗ។

Factory 1

រោងចក្រ Pebsteel ដំបូងគេត្រូវបានរចនាឡើងជារាង “I” ដើម្បីបង្កើនលំហូរផលិតកម្មខាងក្នុងមិនអោយមានការរាំងស្ទះ។ វាត្រូវបានបំពាក់ដោយប្រព័ន្ធផ្សារដោយស្វ័យប្រវត្តិយ៉ាងពេញលេញពី Lincoln (សហរដ្ឋអាមេរិក)។

Factory 2

អគារនេះបង្ហាញពីឧត្តមភាព និងការច្នៃប្រឌិតក្នុងគ្រប់ផ្នែកនៃវិស្វកម្ម។ វាមានកំពស់ 17 ម៉ែត្រជាមួយនឹងជម្រាលដំបូល 4:10 ហើយត្រូវបានទ្រដោយធ្នឹម castellated របស់ Pebsteel និងប្រព័ន្ធ open-web-joists ។

ដំបូលត្រូវបានបំពាក់ជាមួយនឹងស័ង្កសីភ្លី LokSeam® ពិសេសរបស់យើង ដែលជាជម្រើសដ៏ល្អបំផុតដើម្បីការពារការលេចទឹក។

Factory 3

រោងចក្រនេះត្រូវបានបំពាក់ដើម្បីផលិតទាំងប្រព័ន្ធគ្រឿងបង្គុំអាគារដែក និងប្រព័ន្ធគ្រឿងបង្គុំអាគារដែកធន់ធ្ងន់ រួមបង្គុំដែកពុម្ភសម្រាប់រោងចក្រ ថាមពល ប្រេងកាត និងឧស្ម័ន អគារពហុជាន់/ខ្ពស់ និងរចនាសម្ព័ន្ធដែកពិសេសផ្សេងទៀត។

Factory 4

រោងចក្រទី 4 មានឯកទេសក្នុងការរចនាតែមួយគត់ដែលមានច្រកចេញចូលធំទូលាយរហូតដល់ 15 ម៉ែត្រដោយមិនមានជំនួយពី jack beam ។

Pebsteel ប្រើប្រាស់ purlins ទំហំដ៏ធំ Z300 ដែលផលិតពីដែកស្រោប Silver180® (AZ180 Gr/M2)។ ផលិតផលនេះ គឺល្អសម្រាប់ភាពធន់នឹងការ corrosion ខ្លាំង។

Factory 5

រោងចក្រដំបូងគេដែលប្រើគ្រោង រឹងមាំពិសេស PebHybrid® ដែលអាចកាត់បន្ថយពេលវេលានៃការផលិត និងកាត់បន្ថយអាយុកាលនៃការសាងសង់។

ផលិតផលអ៊ីសូឡង់ពិសេស PebInsul™ និងប្រព័ន្ធខ្យល់ចេញចូលដ៏អស្ចារ្យ ជួយធ្វើឱ្យផ្ទៃខាងក្នុងកាន់តែត្រជាក់ និងមានផាសុកភាព។ PebWall® និង PebLiner™ ត្រូវបានជ្រើសរើសសម្រាប់ការដំឡើងដើម្បីបង្កើនសោភ័ណភាពនៃរោងចក្រទាំងមូល។

 

Factory 6

រោងចក្រទី 6 ត្រូវបានវិនិយោគបន្ថែមទៀតនៅក្នុងប្រព័ន្ធម៉ាស៊ីនទំនើបដើម្បីផលិតគ្រឿងបង្គុំដែកធន់ធ្ងន់សម្រាប់គ្រឿងបង្គុំអាគារស្មុគស្មាញ។ Pebsteel អនុវត្តការច្នៃប្រឌិតបច្ចេកទេសចុងក្រោយបង្អស់នៅក្នុងឧស្សាហកម្មអាគារដែកទៅនឹងប្រព័ន្ធខ្យល់ចេញចូលតាមជួរ ក៏ដូចជាការប្រើប្រាស់ PebFoam™ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងអ៊ីសូឡង់កម្ដៅ និង PebHybrid® សម្រាប់គ្រោងរឹងមាំ និងឡៅតឿ។

Factory 7

មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Thilawa រោងចក្ររបស់ Pebsteel ក្នុងប្រទេសមីយ៉ាន់ម៉ា មានសមត្ថភាពផលិតសរុបរហូតដល់ 30,000 MT ក្នុងមួយឆ្នាំ។ រោងចក្រទំហំ 30,000 ម៉ែត្រការ៉េដ៏ធំនេះ និងប្រព័ន្ធម៉ាស៊ីនទំនើបអាចគ្រប់គ្រងការផលិតគ្រឿងបង្គុំអាគារដែកធន់ធ្ងន់ ដើម្បីបំពេញតម្រូវការដ៏ច្រើនបំផុតនៃគ្រឿងបង្គុំអាគារដែកបានយ៉ាងឆាប់រហ័ស។ កន្លែងថ្មីនេះត្រូវបានសាងសង់ឡើងជាមួយនឹងផលិតផល និងបច្ចេកវិទ្យាចុងក្រោយបំផុតពី Pebsteel: PebHybrid® សម្រាប់គ្រោង និងឡៅតឿ joists; ប្រព័ន្ធអ៊ីសូឡង់ទំនើបនិងប្រព័ន្ធខ្យល់ចេញចូល; និងថ្នាំលាបដែលមិនប៉ះពាល់ដល់បរិស្ថាន។

មធ្យោបាយទំនាក់ទំនង បិទ
logo-switcher

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល