Home / ដំណោះស្រាយ / ប្រព័ន្ធ គ្រឿងបង្គុំអាគារ /
អគារវិស្វកម្មគ្រោងទុក
អគារវិស្វកម្មគ្រោងទុក (PRE-ENGINEERED BUILDINGS) (PEB) យើងបានចម្រាញ់យកវត្ថុធាតុដើមដែលមានគុណភាព ដើម្បីទៅបំពេញតម្រូវការរបស់អតិថិជន ក៏ដូចជាគោលការណ៏សោភ័ណភាព។ ការរចនាអាចបត់បែនគ្រប់កាលះទេសះរបស់ យើងអាចមានសមត្ថភាពក្នុងការបំពេញតម្រូវការរបស់អតិថិជន និងមានសោភ័ណភាពទាក់ទាញដែលប្រកបដោយបច្ចេកទេស។
លក្ខណៈពិសេសនៃផលិតផល
- កាត់បន្ថយការចំណាយណាដែលមិនចាំបាច់
- ប្រើប្រាស់វត្ថុធាតុដើមក្នុងការផលិត
- ប្រើពេលវេលាផលិតខ្លី និងមានប្រសិទ្ធភាព
- បង្កើតមុខងារបានច្រើន
- អាចបត់បែនតាមទម្រង់ស្ថាបត្យកម្ម
- មិនទាមទារការថែទាំច្រើន និងអាចកំណត់ថ្លៃចំណាយឲ្យមានប្រសិទ្ធភាព។
អគារវិស្វកម្មគ្រោងទុក (PRE-ENGINEERED BUILDINGS) គឺត្រូវបានផ្គុំឡើងដោយសម្ភារៈចំនួន៣
- ដែកផ្គុំ “I” ដើម្បីបង្កើតជាទម្រង់គ្រោងមេសំខាន់ (សសរ និង ធ្នឹម)
- Cold-formed “Z” នឹង “C”ដើម្បីបង្កើតជាទម្រង់គ្រោងរង (ផ្លាន របាជញ្ជាំង និងដែកទាម)
- សន្លឹកសមាសធាតុដែលរមូល ដើម្បីកិនក្នុងពុម្ភ (ស័ង្កសី ដំបូល និងជញ្ជាំង)។
ប្រព័ន្ធអនុរចនាសម្ព័ន្ធ និងគ្រឿងបង្គុំ បានរួមចំណែកជាច្រើនក្នុង អគារវិស្វកម្មគ្រោងទុក (PRE-ENGINEERED BUILDINGS)ដើម្បីបំពេញនូវមុខងារច្រើនប្រភេទ និងជួយលើកតម្កើនសោភ័ណភាព
- មុខងាររបស់ប្រព័ន្ធគ្រោងរង រួមមានកម្រាលខ័ណ្ឌជាន់ (រូមទាំង ធ្នឹមរង និងកម្រាលខ័ណ្ឌ) ធ្នឹម និងផ្លូវរត់របស់ម៉ាស៊ីនស្ទូចចល័ត (ដើម្បីជួយគាំទ្រប្រព័ន្ធដំណើរការម៉ាស៊ីនចល័ត) ផ្ទៃដំបូល ផ្លូវដើរនៅលើដំបូល -ល-។
- លក្ខណៈពិសេស នឹងគ្រឿងបង្គុំ រួមមានកូនជញ្ជាំងលម្អ កូនជញ្ជាំងត្រង់ សំយ៉ាប ដំបូលលយចេញ គ្រឿងលម្អតាមគែម ទរទឹក ទុយោទឹក កាប្លិ៍ធ្វើពីសំណប៉ាហាំង ដំបូលខ្យល់-ល-។
ក្នុងគោលការណ៍សន្សំសំចៃ និងចំណាយពេលខ្លីក្នុងការតម្លើង អគារវិស្វកម្មគ្រោងទុក (PRE-ENGINEERED BUILDINGS) ត្រូវបានទទួលការពេញនិយមក្នុងសហសវត្តិចុងក្រោយនេះ ដោយលក្ខខ័ណ្ឌសំណង់ប្រសើរជាងអគារធម្មតា ។